Atalanta ទម្លាក់ Napoli ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប Juventus នៅ​ពាន Coppa Italia

ជា​លទ្ធផល​សម្រាប់​ការ​ប្រកួត​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Coppa Italia យើង​បាន​សម្រេច​រក​ឃើញ​ហើយ​ក្រុម​ចំនួន ២ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ។

នោះ​គឺ Juventus ដែល​បាន​យក​ឈ្នះ​ទៅ​លើ Inter Milan និង Atalanta យក​ឈ្នះ​ទៅ​លើ Napoli កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។ ក្រុមទាំងពីរត្រូវជួបគ្នានៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២១។

នៅ​ការ​ប្រកួត​ក្នុង​ទឹកដី Atleti Azzurri d’Italia ក្រុម Atalanta បាន​បង្កើត​ឱកាស​វាយ​សម្រុក​ច្រើន បើ​ទោះ​បី​ជា​មាន​សាច់បាល់​លេង​តិច​ជាង Napoli ក៏​ដោយ។ នៅ​ការ​គ្រប់គ្រង​បាល់ ៤០ ភាគរយ Atalanta ស៊ុត ១៩ លើក ចំ​គោលដៅ ៧ លើក ធៀប​នឹង Napoli ស៊ុត ១២ លើក ចំ​គោលដៅ​ ៥ លើក។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ Duvan Zapata នៅ​នាទី ១០ មុន​រំលង​ ៦ នាទី​បន្ទាប់​ថែម​មួយ​គ្រាប់​ទៀត​ដោយ Matteo Pessina ហើយ​លទ្ធផល​រក្សា​ដល់​នាទី ៥៣ ទើប Napoli តាម​មួយ​គ្រាប់​វិញ​ដោយ​ការ​បញ្ចប់​ទី​របស់​កីឡាករ Hirving Lozano។ ប៉ុន្តែ​មិន​ចប់​ត្រឹម​នេះ​ទេ ដល់​នាទី ៧៨ Atalanta នៅ​តែ​មាន​ឱកាស​បន្ថែម​គ្រាប់​បាល់ ហើយ​ធ្វើ​បាន​ដោយ Pessina ដដែល។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=s7EmDivROEY

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT