Ighalo ​ចាកចេញ​ពី​ក្រុម Manchester United ​ហើយ​

​Odion Ighalo ​បាន​អស់​កុងត្រា​ខ្ចី​ជើង​ជាមួយ​ក្រុម Manchester United ​ហើយ​នៅ​ត្រឹម​ខែ​មករា​នេះ ​ខណៈ​ដែល​សាមី​ខ្លួន​ក៏​បាន​លា​មិត្ត​រួម​ក្រុម​និង​ក្លឹប​អង់គ្លេស​នេះ​ទៅ​ហើយ​ដែរ។

​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​ខាង​លើ ​រក​បាន​៥​គ្រាប់​ដែរ ​ក្នុង​ការ​មក​លេង​ឱ្យ​បិសាច​ក្រហម​ក្នុង​លក្ខខណ្ខ​ខ្ចី​ជើង​នេះ។ ​រូបគេ​ទំនង​ជា​ត្រលប់​ទៅ​លេង​ឱ្យ​ក្លឹប​នៅ​ចិន​វិញ ​ក្រោយ​អស់​កុងត្រា​នេះ ​ប៉ុន្តែ​បច្ចុប្បន្ន​ក៏​មាន​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​រូបគេ​ផង​ដែរ។ ​ដោយ​ស្ថិត​ក្នុង​ការ​ចរចា​នៅ​ឡើយ ព្រោះ​ក្លឹប​នៅ​ចិន​នោះ​ក៏​ចង់​បាន Ighalo ​ត្រលប់​ទៅ​វិញ​ដែរ។

Odion Ighalo ​ក៏​បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​ក្រុម Man Utd ​ចំពោះ​ការ​លា​គ្នា​នេះ​ដែរ។ ​ដោយ​ក្នុង​លិខិត​នោះ​បាន​សរសេរ​ថា​៖ “វា​ពិបាក​ណាស់​ក្នុង​ការ​ដែល​ឃើញ​ក្ដី​ស្រមៃ​របស់​យើង​ដល់​ទី​បញ្ចប់។ ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ដែល​បាន​មក​លេង​នៅ​ទី​នេះ ​ពាក់​អាវ​មួយ​នេះ ​និង​លេង​តំណាង​ក្លឹប​ដ៏​អស្ចារ្យ​។ វា​ជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ ​ដែល​មិន​អាច​បំភ្លេច​បាន​ទេ”៕ប្រភព Goal

1294840114

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT