Tuchel អាច​នឹង​យក​អ្នក​ថ្មី ៣ រូប​ចូល ហើយ​រៀប​ឈុត ១១ រូប​បែប​នេះ​ពេល​ដឹកនាំ Chelsea

អតីត​អ្នកចាត់ការ​ដែល​កំពុង​ទំនេរ​ជើង​ លោក Thomas Tuchel មាន​ភាគរយ​ខ្ពស់​បំផុត​នឹង​ចូល​មក​ដឹកនាំ​ក្លឹប​តោ​ខៀវ Chelsea បន្ទាប់​ពី​ការ​ដក​តំណែង​អ្នក​ចាស់​គឺ​លោក Frank Lampard។

ត្បិត​បើ​ការ​ប្រកាស​ផ្លូវការ​នៅ​ឈ្មោះ​គ្រូ​បង្វឹក​ថ្មី​មិន​ទាន់​សម្រេច​ចេញ​ពី​ក្លឹប តែ​តាម​សារព័ត៌មាន TheSun ក៏​បាន​ធ្វើ​ការ​ព្យាករណ៍​ទុក​ជា​មុន​រួច​ស្រេច​នៅ​ឈុត ១១ រូប​ល្អ​បំផុត ក្រោម​ការ​ដឹកនាំ​របស់​លោក Tuchel ដែល​មាន​លាយឡំ​នៅ​ការ​នាំ​យក​កីឡាករ​ថ្មី​ ៣ រូប​ចូល​ក្រុម។

ក្នុង​នោះ​មាន ២ រូប ដែល​ស្ថិត​ក្រោម​រ៉ាដា​ចង់​បាន​របស់​ក្លឹប Chelsea នៅ​រយៈ​ពេល​ចុង​ក្រោយ រួម​មាន​ខ្សែ​ការពារ Dayot Upamecano របស់​ក្លឹប RB Leipzig និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland របស់​ក្លឹប Borussia Dortmund។

១ រូប​ផ្សេង​ទៀត​ជា​អតីត​កូន​ក្រុម​នៅ​ក្លឹប​បារាំង PSG នោះ​គឺ​ខ្សែ​បម្រើ Marco Verratti ដែល​ជា​កីឡាករ​ជំនិត​របស់​លោក Tuchel កាល​នៅ​ដឹកនាំ​ក្លឹប​ចាស់។ សម្រាប់​កីឡាករ​អ៊ីតាលី​រូប​នេះ បើ Chelsea ព្រម​ដាក់​ចិត្ត​ទិញ​យក គឺ​ត្រូវ​ចំណាយ​ខ្ទង់ ៦០ លាន​អឺរ៉ូ។

សរុប​មក​យើង​ធ្វើ​ការ​បង្ហាញ​ឈុត ១១ រូប ដែល​អាច​នឹង​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់ Tuchel ដូច​ត​ទៅ៖

  • អ្នកចាំទី: Edouard Mendy
  • ខ្សែ​ការពារ: Reece James, Dayot Upamecano, Thiago Silva, Ben Chilwell
  • ខ្សែ​បម្រើ: N’Golo Kante, Marco Verratt, Kai Havertz
  • ខ្សែ​ប្រយុទ្ធ: Timo Werner, Erling Haaland និង Christian Pulisic
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT