ការប្រកួតនៅឯកីឡដ្ឋាន Old Trafford កាលពីយប់មិញ បានបញ្ចប់ទៅហើយសម្រាប់វគ្គ ៤ ក្រុមចុងក្រោយ រវាងក្រុមបិសាចក្រហម Man Utd និងមេឃខៀវ Man City។ ជាលទ្ធផលក្រុមភ្ញៀវបានយកឈ្នះ ២-០ ទៅលើក្រុមម្ចាស់ផ្ទះ។
ការប្រកួតដ៏ស្វិតស្វាញនេះ ពីដំបូងឡើយត្រូវបានគេជឿថា United អាចនឹងទទួលជ័យជម្នះ ព្រោះសមាសភាពសំខាន់ៗរបស់ City តាំងពីតំបន់ការពារ ដល់ប្រយុទ្ធជាប់គាំងដោយសារជំងឺ COVID-19 ច្រើន តែចុងក្រោយប្រព័ន្ធលេង ៣-៥-២ របស់លោក Pep នៅតែអាចយកឈ្នះដដែល។
គ្រាប់បាល់បើកឆាកដំបូងកើតឡើងនៅនាទី ៥០ ធ្វើបានដោយ John Stones ហើយរហូតដល់នាទី ៨៣ ទើបខ្សែបម្រើ Fernandinho រកបានមួយគ្រាប់បន្ថែមទៀត និងរក្សាលទ្ធផលដល់បញ្ចប់ការប្រកួត។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=MQ15Aca8m-A
រំឭកថា ការប្រកួត EFL Cup វគ្គផ្តាច់ព្រ័ត្ររវាង Tottenham និង Man City កំណត់ធ្វើឡើងនៅថ្ងៃទី ២៥ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១០:០០ នាទីយប់ ដែលនឹងមានផ្សាយផ្ទាល់លើទំព័រ CTS Sports ផងដែរ៕