Lopetegui៖ ​Real Madrid ​មាន​កាតព្វកិច្ច ​ឈ្នះ​ពាន​រង្វាន់​គ្រប់​យ៉ាង

អ្នក​ចាត់ការ Lopetegui ​របស់​ក្រុម Real Madrid ​ដឹង​ច្បាស់​ថា​ក្រុម​របស់​ខ្លួន​មាន​កាតព្វកិច្ច ​ឈ្នះ​ពាន​រង្វាន់​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​នេះ​ជា​គោលដៅ​របស់​ក្លឹប​រាល់​ឆ្នាំ។

ក្រុម Real Madrid ​បាន​ទៅ​ដល់​ក្រុង Tallinn ​ប្រទេស​អេស្ដូនី​ហើយ ​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់​បើក​រដូវ​កាល EUFA Super Cup ​ជាមួយ​ក្រុម Atletico Madrid ​នៅ​យប់​ស្អែក​នេះ។ មុន​ការ​ប្រកួត​នេះ ​ចាប់​ផ្ដើម​លោក Lopetegui ​អ្នក​ចាត់ការ​ថ្មី​របស់​ក្លឹប Real Madrid ​ដឹង​ច្បាស់​ពី​ការងារ​របស់​ខ្លួន ​ដោយ​ត្រូវ​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន​ជា​ដាច់​ខាត។

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​បាន​និយាយ​ថា​៖ “គ្មាន​សម្ពាធ​អ្វី​ឡើយ​សម្រាប់​ក្រុម​ក្នុង​ការ​លេង​ទល់ Atletico Madrid ។ យើង​នឹង​ផ្ដល់​គ្រប់​យ៉ាង​សម្រាប់​ពាន​នេះ។ ក្លឹប​បាន​ផ្ដល់​គ្រប់​យ៉ាង​ឱ្យ​យើង​សម្រាប់​ការងារ​ដឹក​នាំ​ក្រុម ដូច្នេះ​ហើយ​យើង​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​នាំ​ភាព​ជោគជ័យ​ឱ្យ​ក្លឹប​វិញ។ ការងារ​​របស់​យើង​  គឺ​ត្រូវ​ឈ្នះ​ពាន​រង្វាន់​គ្រប់​យ៉ាង​ដែល​យើង​លេង”៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT