Ancelotti ​បញ្ជាក់​ថា James ​នឹង​លេង​ពេល​ប៉ះ Man Utd ​ល្ងាច​នេះ​

ក្រុម Everton ​របស់​លោក Carlo Ancelotti ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​ម៉ោង​៧:៣០​នាទី​ល្ងាច​នេះ​ក្នុង​ពាន​រង្វាន់ English Premier League។

​Ancelotti ​ប្រកួត​កន្លង​ទៅ ​មិន​មាន​វត្តមាន​របស់ James Rodriguez ​នោះ​ទេ​ដោយ​របួស ​ហើយ​លទ្ធផល​វិញ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Necastle United ​ក្នុង​លទ្ធផល ២-១ ​បាត់​បង់​តំណែង​កំពូល​តារាង​ទៅ​ហើយ។ ​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ទល់​បិសាច​ក្រហម​នៅ​ល្ងាច​នេះ​វិញ គឺ James ​អាច​ចូល​លេង​បាន​វិញ​ហើយ។

​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​បាន​ក្លាយ​ជា​តួ​អង្គ​សំខាន់​មែនទែន​សម្រាប់​ក្រុម Everton ​។ ​៦​ប្រកួត​កន្លង​មក​នេះ រូបគេ​រក​បាន​៣​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៣​ដង​ផង​ដែរ។ ​មិន​ត្រឹម​តែ James ​ម្នាក់​ទេ​ដែល​អាច​លេង​វិញ ​អ្នក​ចាំទី Pickford ​ក៏​នឹង​មាន​វត្ដមាន​លេង​នៅ​ប្រកួត​នេះ​ដែរ៕

ប្រភព៖ Metro

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT