មិន​គួរ​ឱ្យ​ជឿ Napoli ​ចាញ់​ក្រុម​ AZ Alkmaar ​ដែល​មាន​កីឡាករ​ឆ្លង​កូវីដ​១៣​នាក់​

​ក្រុម Napoli ​បាន​លេង​ចាញ់​ក្រុមAZ Alkmaar ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​នៅ​យប់មិញ​នេះ។

​AZ Alkmaar ​ជា​ក្រុម​ដែល​កំពុង​ជួប​វិបត្តិ​កីឡាករ​ច្រើន ដោយសារ​តែ​មាន​កីឡាករ​ក្រុម​ធំ​ដល់​ទៅ​១៣​នាក់​ឯ​ណោះ​ដែល​បាន​ឆ្លង​មេរោគ​កូវីដ​១៩។ ​យ៉ាងណាមិញ ​ឈុត​បម្រុង​របស់​ពួកគេ​ហាក់​ដូចជា​លេង​បាន​ល្អ​មែនទែន ​ដោយ​អាច​រក​បាន​១​គ្រាប់ ​ទល់​ក្រុម Napoli ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ​លើ​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី​មួយ​នេះ​។

យ៉ាងណាមិញ Napoli ​នៅ​យប់មិញ ​ក៏​បាន​ប្រើប្រាស់​កីឡាករ​បម្រុង​ចូល​លេង​ច្រើន​ដែរ។ រហូត​ដល់​តង់​ទី​២ ​ទើប​មាន​កីឡាករ​ឆ្នើម​ៗ​ផ្លាស់​ចូល ប៉ុន្តែ​ក៏​មិន​អាច​កែប្រែ​ស្ថានការណ៍​បាន​ឡើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT