ការប្រកួតបើកឆាកនៅម្សិលមិញនេះ ក្រុមកាំភ្លើងធំ Arsenal ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ៣-០ ឯណោះ។កាំភ្លើងធំ សម្រាប់ការប្រកួតបើកឆាក ឃើញថាមានទម្រង់លេងល្អមែនទែន។ កីឡាករចំណូលថ្មី Willian ជាអ្នកបង្កើតឱកាសទាំង៣គ្រាប់ដែលក្រុមធ្វើបានសម្រេចយកឈ្នះលើក្រុម Fulham ។ ខណៈ ដែលខ្សែប្រយុទ្ធ Aubameyang វិញ ក៏ឃើញថានៅមុតស្រួចល្អដដែល។
ការលេងបានយ៉ាងល្អនេះហើយ ធ្វើឱ្យអ្នកគាំទ្រចាប់ផ្ដើមជឿជាក់លើការដឹកនាំរបស់លោក Arteta ហើយ ជាពិសេសក្រោយពីអាចបន្ដកុងត្រាឱ្យ Aubameyang បាន និងយក Willian មករួមក្រុម។ក្រុម Arsenal ក្រោមការដឹកនាំរបស់លោក Arteta ក៏បញ្ជាក់ថានឹងបន្ដរកកីឡាករថ្មីមករួមក្រុមទៀតដែរ។ ពួកគេជឿជាក់ថានៅតំបន់ការពារនៅមានចន្លោះប្រហោងនៅឡើយ ដូច្នេះត្រូវការកីឡាករថ្មីមករួមក្រុមទៀត៕