មិន​គួរ​ឱ្យ​ជឿ Barcelona ចាញ់ Bayern Munich ​ដល់​ទៅ ៨-២ ​នៅ UCL ​

​ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ​៨-២ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ  ក្រុម Bayern Munich ​ហាក់​ដូចជា​លេង​ល្អ​ខ្លាំង​ពេក​ហើយ។ ​ពួកគេ​វាយ​សម្រុក​រហូត ​និង​ច្បាស់​ៗ​ថែម​ទៀត​ផង​។ ជាក់​ស្ដែង​នៅ​តង់​ទី​៤ ​ពួកគេ​រក​បាន​ដោយ​៤​គ្រាប់​ទៅ ​Muller ​២​គ្រាប់, Perisic, Gnabry។ ស្រប​ពេល​៤​គ្រាប់​ទៀត​នៅ​តង់​ទី​២ ​រក​បាន​ដោយ ​Kimmich, Lewandowski ​និង Coutinho ​២​គ្រាប់។ ​សម្រាប់​២​គ្រាប់​របស់​ក្រុម Barcelona ​វិញ ​ធ្វើ​បាន​ដោយ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Alaba ​និង Saurez ​។

នេះ​ជា​បរាជ័យ​ធ្ងន់​បំផុត​មួយ​សម្រាប់​ក្រុម Barcelona ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ខណៈ ដែល​ក្រុម Bayern Munich ​វិញ ​កំពុង​បង្ហាញ​សាច់​ដុំ ​ដោយ​ប្រកួត​មុន​ឈ្នះ Chelsea ​៧-១ ​ហើយ​ប្រកួត​នេះ​ឈ្នះ ៨-២ ​ទៀត ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT