ព្រៃវែង និងត្បូងឃ្មុំបានក្លាយជាបេក្ខភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែនថ្នាក់ខេត្តឆ្នាំ២០២០ងហើយបន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួនដោយព្រៃវែងបានយកឈ្នះខេត្តសៀមរាបក្នុងលទ្ធផលទាំងពីរជើង ៩ទល់០ហើយខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមខេត្តកែប ក្នុងលទ្ធផលទាំងពីជើង៥ទល់២។
នៅជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលទើបប្រកួតចប់កាលពីប៉ុន្មាននាទីមុន ក្រុមខេត្តព្រៃវែងបានយកឈ្នះខេត្តសៀម រាបក្នុងលទ្ធផលដល់ទៅ៧ទល់០ឯណោះ។ កាលពីជើងទីមួយនៅទឹកដីខេត្តសៀមរាប ក្រុមមួយនេះក៏បានយកឈ្នះ២ទល់០រួចមកហើយដែរ។
ចំណែកត្បូងឃ្មុំដេលជាម្ចាស់ជើងឯកចាស់ថ្នាក់ខេត្តក៏បន្តកំណត់ត្រាល្អរបស់ខ្លួនដោយបានយកឈ្នះខេត្តកែបជើងទី២នេះក្នុងលទ្ធផល៣ទល់១ដែរខណៈជើងទីមួយឈ្នះក្នុងលទ្ធផល២ទល់១។
នេះមានន័យថា ព្រៃវែង និងត្បូងឃ្មុំត្រូវជួបគ្នាវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០នេះនៅពហុកីឡដ្ឋានជាតិ ខណៈខេត្តសៀមរាបនិងកែបប្រជែងយកដំណែងលេខ៣៕