ជញ្ជាំង​ការពារ​កាន់​តែ​មាំ​ហើយ! ក្រុម CFA ​យក​បាន​ខ្សែ​ការពារ​ថ្មី​ជា​អតីត​យុវជន​នៅ​បឹងកេត

ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ឬ​ហៅ​កាត់ CFA មុន​នេះ​បន្តិច​បាន​ខ្សឹប​ប្រាប់ CTS Sports ពី​ការ​ចូលរួម​របស់​សមាជិក​ថ្មី​ក្នុង​ក្រុម​មួយ​រូប នោះ​គឺ​កីឡាករ អ៊ុយ វុត្ថា។ នេះបើតាមការបញ្ជាក់ពីអ្នកតំណាងក្រុម លោក អៃ សំអូន។

ខ្សែ​ការពារ​អាយុ ២៣ ឆ្នាំ​រូប​នេះ ​ធ្លាប់​ជា​អតីត​យុវជន​របស់​ក្លឹប​បឹងកេត និង​ធ្លាប់​លេង​ឲ្យ​ក្រុម​អាកាសចរ​ស៊ីវិល មុន​ផ្ទេរ​មក​ចូលរួម​នៅ CFA។

បញ្ជាក់​ថា​កន្លង​ទៅ CFA ក៏​ទើប​តែ​ស្វាគមន៍​ការ​មក​ដល់​របស់​អ្នកចាំទី​ថ្មី ដែល​ជា​អតីត​យុវជន​នៅ​បឹងកេត​និង​ក្រសួង​ការពារ​ជាតិ គឺ​កីឡាករ សែម ច័ន្ទ​វិចិត្រ។ នៅការបង្ហាញខ្លួនប៉ុន្មានប្រកួតដំបូងនេះ រូបគេក៏ជាចំណែកជួយ​ក្រុមឲ្យទទួល​បាន​ជ័យជម្នះ នៅ​ប្រកួត​មិត្តភាព​មួយ​ទល់ Level Pro-FT ដែល​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៩-១ ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT