ការចាកចេញរបស់ Cristiano Ronaldo ពីក្របខ័ណ្ឌ LaLiga ទៅចូលរួមនៅក្របខ័ណ្ឌ Serie A របស់អ៊ីតាលី ត្រូវបានប្រធានលីគអេស្ប៉ាញលោក Javier Tebas បញ្ជាក់សារជាថ្មី ថាមិនបានបង្កផលប៉ះពាល់ជាដុំកំភួនអ្វីនោះទេ។
ប្រាប់ RAC1 លោក Tebas និយាយ៖ “ជាការពិតណាស់ ការចាកចេញរបស់ Ronaldo ប្រាកដជាធ្វើឲ្យអ្នកគាំទ្រ Real Madrid មានការខឹងសម្បា ប៉ុន្តែអវត្តមានរបស់គាត់មិនបានសបង្ហាញពីការប៉ះពាល់កម្រិតលីគរបស់យើងនោះទេ”។
លោកបន្ថែមទៀតថា៖ “មានតែ Messi ទេដែលខុសពីគេ ដោយគេជាកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ បែបនេះបើ Messi ចេញ នោះយើងទើបមានការសោកស្តាយ បែបនេះយើងពិតជាមិនចង់ឃើញគេផ្ទេរទៅលីគផ្សេង ពោលចង់ឲ្យគេចូលនិវត្តនៅទីនេះតែម្តង”។
បញ្ជាក់ថា Messi កំពុងនាំមុខនៅចំណាត់ថ្នាក់ Top Scorer និង Top Assist ខណៈចំណាត់ថ្នាក់របស់ Barcelona ក៏ឈរនៅកំពូលតារាងផងដែរ៕
ប្រភព៖ AF