ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុខទុក្ខ អង្គរថៃហ្គឺ ដល់កីឡដ្ឋានស្វាយធំ ក្នុងការប្រកួតសប្តាហ៍ទី១៥នៃពានរង្វាន់លីគកំពូលកម្ពុជា នារសៀលថ្ងៃទី២១ ខែកក្កដាស្អែកនេះ។
ក្នុងនោះកាលពីជើងទី១ ក្រុមលោក Conor Nestor បានចាញ់ ៣-១។ យ៉ាងណាក្តី ជើងទី២នេះ ព្រះខ័នរាជស្វាយរៀង បានផ្លាស់ប្តូរកីឡាករបរទេស២រូប និងបាន ប្រាក់ មុន្នីឧត្តម ត្រឡប់មកវិញ។ កត្តានេះ ទំនងជាអាចដាក់សម្ពាធឲ្យក្រុមម្ចាស់ផ្ទះបានខ្លាំង។
ចំពោះ អង្គរថៃហ្គឺ វិញ នៅក្នុងលីគពួកគេពុំសូវខ្លាំងដូចឆ្នាំមុនឡើយ។ ប៉ុន្តែក្នុងចំណោមបរាជ័យ និងស្មើ របស់គេ ធ្វើឲ្យក្រុមដៃគូល្វីងមុខយ៉ាងខ្លាំង។ ក្រុមដែលមានថៅកែជាជនជាតិជប៉ុនមួយនេះ មានស្មារតីលេងជាក្រុមបានល្អ។
គួរបញ្ជាក់ថា ការប្រកួតក៏កក្រើកនេះនឹងមានផ្សាយផ្ទាល់ជាលើកដំបូង ពីទូរទស្សន៍ BTV នៅកីឡដ្ឋានស្វាយធំ។
សម្រាប់ថ្ងៃស្អែកនេះផងដែរ ក៏មានការប្រកួត២គូទៀតនៅ២ទីលានផ្សេងគ្នា ដោយ អាស៊ីអឺរ៉ុប ប៉ះ វិសាខា និង បឹងកេត ប៉ះសូលទីឡូ។