​ញាក់​សាច់! ដើរ​លេង​នៅ​ក្រិក Ronaldo ​ឱ្យ​លុយ​ធីប​បុគ្គលិក​សណ្ឋាគារ​ជាង​២​ម៉ឺន​ដុល្លារ

Cristiano Ronaldo ​បាន​ចំណាយ​ប្រាក់​ដល់​ជាង​២​ម៉ឺន​ដុល្លារ (១៧ ៨៥០​ផោន) ​ទៅ​លើ​ការ​ឱ្យ​លុយ​ធីប​ដល់​បុគ្គលិក​សណ្ឋាគារ​ដែល​ខ្លួន​បាន​សម្រាក​អំឡុង​ពេល​វិស្សមកាល​នៅ​ប្រទេស​ក្រិក។

ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍​ World Cup 2018 ​ទៅ ​Ronaldo ​បាន​សម្រាក​វិស្សមកាល​របស់​ខ្លួន​ជាមួយ​គ្រួសារ​នៅ​ Mediterranean ​ប្រទេស​ក្រិក។ ការ​ទៅ​លេង​លក្ខណៈ​គ្រួសារ​នេះ​ដែរ ​រូបគេ​បាន​ចំណាយ​ទៅ​លើ​លុយ​ធីប​ដល់​ជាង​២​ម៉ឺន​ដុល្លារ​ឯ​ណោះ ​ទៅ​លើ​បុគ្គលិក​សណ្ឋាគារ​។ ការ​ផ្ដល់​ប្រាក់​យ៉ាង​ច្រើន​នេះ គឺ​ដោយសារ​តែ​រូបគេ​ពេញ​ចិត្ត​ចំពោះ​សេវា​កម្ម​ទៅ​លើ​សណ្ឋាគារ​ខាង​លើ​។

ក្រោយ​ពី​ចាកចេញ​ពី​ប្រទេស​មក ​រូបគេ​បាន​ទៅ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​នៅ​ក្លឹប Juventus ​មុន​ពេល​ហោះ​ទៅ​កម្មវិធី Tour ​របស់​ក្រុមហ៊ុន Nike ​នា​ពេល​បច្ចុប្បន្ន​នេះ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT