Balotelli ​ត្រូវ​ក្លឹប Brescia ​បណ្ដេញ​ចេញ ​ក្រោយ​មិន​ព្រម​មក​ហាត់​

​ខ្សែ​ប្រយុទ្ធ Mario Balotelli ​ត្រូវ​បាន​ក្លឹប​ Brescia ​បណ្ដេញ​ចេញ​ពី​ក្រុម​ហើយ ​ក្រោយ​ពី​រូបគេ​មិន​ព្រម​មក​ហាត់ ​និង​ផ្ដល់​ដំណឹង​ដល់​ថ្នាក់​ដឹក​នាំ​ពី​កា​អវត្តមាន​សោះ។

​ប្រធាន​ក្លឹប​ Brescia ​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ Balotelli ​កាល​ពី​ម្សិលមិញ​នេះ ដើម្បី​កញ្ចប់​កិច្ច​សន្យា​របស់​គេ។ អតីត​កីឡាករ Manchester City ​រូប​នេះ ​មិន​ព្រម​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ដទៃ​ទៀត​ទេ ​ហើយ​ក៏​មាន​បញ្ហា​ជា​មួយ​ម្ចាស់​ក្លឹប​ផង​ដែរ។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​ក្រុម Brescia ក៏​កំពុង​ស្ថិត​នៅ​បាត​តារាង ប្រឈម​ការ​កាត់​ចោល​ដែរ។

​កត្តា​នេះ​ហើយ ​ទើប​ជា​ក្លឹប​សម្រេច​ចិត្ត​ថា​បញ្ចប់​កិច្ច​សន្យា​របស់​គេ​តែ​ម្ដង​ទៅ។ ​លោក ​Massimo Cellino ​ដែល​ជា​ប្រធាន​ក្លឹប Brescia ​បាន​ធ្លាប់​និយាយ​ថា​ការ​នាំ​យក Balotelli ​មក​រួម​ក្រុម​គឺ​ជា​កំហុស​ធំ​មួយ​របស់​លោក​កន្លង​មក​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT