ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League មាន​ភាគរយ​អាច​នឹង​លេង​នៅ​ទឹកដី​ព័រទុយហ្គាល់

ប្រធានាធិបតី​នៃ​ប្រទេស​ព័រទុយហ្គាល់​លោក Marcelo Robelo de Sousa បាន​ឲ្យ​តម្រុយ​ថា​ការ​ប្រកួត​បាល់ទាត់ Champions League ឆ្នាំ​នេះ អាច​នឹង​ធ្វើ​ទៅ​បាន​ក្នុង​ប្រទេស​របស់​ខ្លួន។

តាម​ការ​កំណត់​របស់ UEFA គឺ​ឆ្នាំ ២០២០ នេះ គ្រោង​ធ្វើ​នៅ​ទីក្រុង Istanbul ប្រទេស​ទួរគី ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មាន​ដំណឹង​ថា​អាច​នឹង​ផ្លាស់ប្តូរ ហើយ​ភាគរយ​ច្រើន​អេស្ប៉ាញ និង​ព័រទុយហ្គាល់​ក៏​ទំនង​ជា​មាន​សិទ្ធ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​នោះ​ដែរ។

តាម​រយៈ​ការ​ប្រកាស​របស់​លោក Robelo ថ្មីៗ​នេះ ឲ្យ​ដឹង៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​ទំនង​ជា​នៅ​តែ​អាច​ទទួល​បាន​ដំណឹង​ល្អ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​នៅ​ព័រទុយហ្គាល់​នា​ខែ​សីហា​ខាង​មុខ​នេះ”។

ជុំវិញ​ការ​វិល​ត្រលប់​មក​វិញ​នៃ​លីគ Liga NOS ថា​គ្រោង​ចង់​ត្រលប់​នៅ​ដើម​ខែ​មិថុនា​នេះ លោក​លម្អិត​បន្ថែម៖ “យើង​នឹង​មិន​ប្រញាប់ប្រញាល់​ពេក​នោះ​ទេ ព្រោះ​យើង​មិន​ចង់​ឃើញ​ការ​ដំណើរការ​របស់​វា​ហើយ ត្រូវ​ផ្អាក​ទៅ​វិញ​ឡើយ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT