ត្បិត​លែង​ឈរ​ជើង​នៅ United តែ Ighalo អាច​នឹង​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី ៤ ក្នុង​លោក

ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Idion Ighalo ​កំពុង​ស្ថិត​ក្រោម​ការ​រង់ចាំ​អុត​មើល​លទ្ធផល​ត្រឹម​ចុង​សប្តាហ៍​នេះ ថា​គេ​នឹង​អាច​បន្ត​ឈរ​ជើង​នៅ Man Utd ជា​កីឡាករ​ពេញ​សិទ្ធ ឬ​ត្រូវ​ចាកចេញ​ក្រោយ​កុងត្រា​ខ្ចី​ជើង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣១ ឧសភា។

តាម​របាយការណ៍​ពី The Times បាន​ចុះ​ផ្សាយ ប្រសិន Ighalo ​ពិត​ជា​ចាកចេញ​ពី Man Utd ពិត​មែន​នោះ រូប​គេ​គឺ​នឹង​ត្រូវ​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Shanghai Shenhua វិញ ជាមួយ​នឹង​កុងត្រា​សេសសល់​ដល់​ឆ្នាំ ២០២៣។

ប្រភព​បាន​សង្កត់​ធ្ងន់ ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​អាច​នឹង​ទទួល​បាន​ចំណូល​ប្រមាណ ២៥ លាន​ផោន​ឬ ២ លាន​អឺរ៉ូ/ឆ្នាំ ជាមួយ​នឹង​ការ​ត្រលប់​ទៅ​វិញ​លើក​នេះ ពោល​គឺ​នៅ​រយៈ​ពេល ៣ ឆ្នាំ​នៃ​កុងត្រា​សេសសល់​គេ​អាច​រក​បាន ៧៥ លាន​ផោន​បាត់​ទៅ​ហើយ។

ប្រសិន​ដូច​ការ​រំពឹង​ទុក នោះ Ighalo នឹង​ជាប់​ឈ្មោះ​ជា​កីឡាករ​ទី ៤ ក្នុង​លោក​ដែល​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត បន្ទាប់​ពី Messi, Neymar និង Cristaino Ronaldo៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT