រដូវ​កាល​នៅ PL នឹង​រំសាយ​ចោល ប្រសិន​ក្លឹប​ទាំង​អស់​មិន​ព្រម​អនុវត្ត​តាម​រឿង​មួយ​នេះ

Premier Leauge គឺ​ជា​លីគ​មួយ ដែល​ប្រិយមិត្ត​អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន​ទន្ទឹង​រង់ចាំ​អុត​ដំណឹង​នៃ​ការ​វិល​ត្រលប់​ជាង​លីគ​ណាៗ​ទាំង​អស់​នៅ​អឺរ៉ុប ព្រោះ​រដូវ​កាល​នេះ គឺ​ជា​រដូវ​កាល​ដែល​ហង្ស​អាច​នឹង​លើក​ពាន ក្រោយ​ខកខាន​អស់​រយៈ​ពេល ៣០ ឆ្នាំ។

តាម​របាយការណ៍​ចុងក្រោយ​បញ្ជាក់​ពី​ប្រធាន​សមាគម​បាល់ទាត់​លីគ លោក Richard Bevan ​បាន​សង្កត់​ធ្ងន់​ថា​ប្រសិន​ណា​ក្លឹប​ទាំង​អស់​មិន​អនុវត្ត​តាម​ការ​លេង​លើ​ទីលាន​អព្យាក្រឹត្យ (ទីលាន​ដែល​លីគ​បាន​កំណត់​ឲ្យ​លេង) នោះ​រដូវ​កាល​សេសសល់​អាច​នឹង​ត្រូវ​រំសាយ​ចោល។

តាម​ផែនការណ៍​កំណត់​គឺ​មាន​តែ​ទីលាន​ប៉ុន្មាន​ប៉ុណ្ណោះ ដែល Premier League ចង់​ឲ្យ​ក្លឹប​ទាំង​អស់​បើក​ការ​ប្រកួត ដោយ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​លេង​ក្នុង​ដី&ក្រៅ​ដី​របស់​កីឡដ្ឋាន​នៃ​ក្លឹប​ណា​មួយ​ដោយ​សេរី​នោះ​ឡើយ។

បញ្ជាក់​ថា​ស្ថានភាព​វីរុស COVID-19 នៅ​ប្រទេស​អង់គ្លេស​គឺ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​នៅ​តំបន់​អឺរ៉ុប ដោយ​តាម​របាយការណ៍​ចុងក្រោយ​គឺ​ល្ហៀងៗ​មាន​ប្រមាណ ៣ មុឺន​នាក់​ហើយ ខណៈ​អ្នក​ផ្ទុក​សរុប​មាន​ខ្ទង់ ២០ មុឺន​នាក់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT