ផ្លូវការ! Paulo Dybala ជា​សះស្បើយ​ពី​ជំងឺ COVID-19 ហើយ

Paulo Dybala ដែល​ជា​កីឡាករ​ទី​បី​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ COVID-19 បាន​ជា​សះស្បើយ​ពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​ជា​ផ្លូវការ​ហើយ។

នេះ​ជា​សារ​ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ​អាហ្សង់ទីន ទន្ទឹម​ដែល​ស្ថានភាព​នៅ​លីគ​កំពូល​អ៊ីតាលី​ហាក់​កាន់​តែ​ប្រកៀក​ក្នុង​ការ​វិល​ត្រលប់​មក​វិញ ស្រប​ពេល​ដែល​ក្លឹប​ជា​ច្រើន​បាន​កោះហៅ​កីឡាករ​មក​ចូលរួម​ហ្វឹកហាត់​ជា​បណ្តើរៗ​រួច​ទៅ​ហើយ។

Dybala ជា​កីឡាករ​ Juve ដែល​ផ្ទុក COVID-19 នេះ​យូរ​ជាង​គេ ពោល​គឺ​តេស្ត ៤ លើក​បាន​ចេញ​លទ្ធផល​វិជ្ជមាន​ មាន​ផ្ទុក​ដដែល ទើប​តែ​ការ​តេស្ត​លើក​ចុង​ក្រោយ​នេះ ត្រូវ​បាន​ក្លឹប Juventus ​ប្រកាស​ជាក់ច្បាស់​ថា​លែង​មាន​ផ្ទុក​ទៀត​ហើយ។ ចំណែក​ឯ Daniel Rugani និង Blaise Matuidi បាន​ជា​សះស្បើយ​តាំង​ពី​អំឡុង​ពាក់​កណ្តាល​ខែ​មេសា​មក​ម្ល៉េះ៕

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT