Luke Shaw ទម្លាយ​ចរិត​ពិត​របស់ Zlatan ពេល​ចាញ់​ក្នុង​អំឡុង​ការ​ហ្វឹកហាត់​ម្តងៗ

ថ្មីៗ​នេះ​ខ្សែ​ការពារ​នៅ​ក្លឹប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Luke Shaw បាន​ទម្លាយ​ចេញ​នូវ​ចរិត​ពិត​របស់ Zlatan Ibrahimovic អំឡុង​ពេល​ធ្លាប់​រួម​អាជីព​ជាមួយ​គ្នា​នៅ Old Trafford ដោយ​អះអាង​ថា​បុរស​សញ្ជាតិ​ស៊ុយអែត​គឺ​មាន​ចរិត​រមែង​តែ​ចង់​ឈ្នះ ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​ល្អ​ក្នុង​ការ​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ក្នុង​ក្រុម។

ថ្លែង​ប្រាប់​តាម​រយៈ​ប្រព័ន្ធ Online ​នៅ​កម្មវិធី Combat Corona FIFA Twitch ខ្សែ​ការពារ​ក្រោយ​របស់ United និយាយ៖ “ត្បិត​បើ​គាត់​មាន​វ័យ​ចំណាស់​ពិត​មែន តែ​គាត់​អស្ចារ្យ​ណាស់ ហើយ​នៅ​ក្នុង​បន្ទប់​ផ្លាស់សម្លៀកបំពាក់​ខ្ញុំ​គិត​ថា​គាត់​គឺ​ជា​មនុស្ស​ល្អ ដែល​គាត់​រមែង​លេង​សើច​ច្រើន”។

Shaw បន្ថែម៖ “ប៉ុន្តែ​នៅ​ទីលាន​ហ្វឹកហាត់ ប្រសិន​អ្នក​នៅ​ខាង​ក្រុម​របស់​គាត់ ហើយ​ក្រុម​របស់​គាត់​ចាញ់ អ្នក​អាច​នឹង​ត្រូវ​គាត់​សម្លាប់​ក៏​ថា​បាន ព្រោះ Zlatan គាត់​កើត​មក​ដើម្បី​តែ​ឈ្នះ ហើយ​កុំ​ថា​ឡើយ​ប្រកួត​នោះ​ជា​ការ​ហ្វឹកហាត់​ខ្នាត​តូច​មួយ​ក៏​ដោយ ពោល​ឲ្យ​តែ​គាត់​មិន​អាច​ទទួល​បាន​ជ័យជម្នះ តែ​ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នា​ក៏​នៅ​តែ​ស្រលាញ់​គាត់”។

បញ្ជាក់​ថា Zlatan និង Shaw ធ្លាប់​រួម​អាជីព​ជាមួយ​គ្នា​នៅ​ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០១៨ មុន​ពេល​ដែល​លោក​ព្រះ​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប​បារាំង PSG៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT