Alan Shearer ​ប្រាប់​មូលហេតុ​ដែល​រាប់ Henry នៅ​លេខ ៣ ឈរ​ក្រោយ Sergio Aguero

Alan Shearer បាន​ចាត់​ទុក​វីរបុរស​ Arsenal លោក Thierry Henry នៅ​ឈរ​លំដាប់​ទី ៣ នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ល្អ​បំផុត​នៅ Premier League បន្ទាប់​ពី​ខ្លួន​លោក​ផ្ទាល់ និង Sergio Aguero ខ្សែ​ប្រយុទ្ធ​របស់ Man City។

តាម​ពិត​ទៅ Henry រាប់​គ្រាប់​បាល់​នៅ Premier League សុទ្ធ មាន ១៧៥ គ្រាប់ ​នាម​ជា Top Scorer គឺ​លោក​ឈរ​លេខ ៦ ទេ តែ​ការ​យល់​ឃើញ​របស់ Shearer គឺ​ចុច​ឈ្មោះ Henry នៅ​លេខ ៣ តាំង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ល្អ​បំផុត។

ជុំវិញ​មូលហេតុ​ដែល​លោក​ថា Aguero គេ​ឈរ​ចំណាត់ថ្នាក់​ល្អ​ជាង Henry ​លោក​ពន្យល់៖ “Aguero ពេល​នេះ​គេ​ឈាន​ដល់​វ័យ ៣២ ឆ្នាំ​ហើយ តែ​គេ​នៅ​អាច​បង្កើត​គ្រាប់​បាល់​នៅ​មុំ​ខាង​ឆ្វេង កណ្ដាល ស្តាំ​បាន​ដដែល ហើយ​កំពុង​រក្សា​តំណែង​យ៉ាង​សំខាន់​ក្នុង​ក្រុម ដោយ ១៨០ គ្រាប់​នៅ ២៦០ ប្រកួត​និង​មើល​ទៅ​អ្វី​ដែល​គេ​បាន​ឈ្នះ​កន្លង​មក​ទៀត​នោះ”។

លោក​បន្ត៖ “ខ្ញុំ​ស្រលាញ់​ពួក​គេ​ទាំង​ពីរ​ដូច​គ្នា តែ Thierry គេ​ខុស​គ្នា ព្រោះ​តំណែង​ប្រយុទ្ធ​ក្នុង​បាល់ទាត់​ពេល​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT