លោក Jose Mourinho ថ្មីៗនេះត្រូវបានសារព័ត៌មាន Marca សួរនាំអំពីការយល់ឃើញនូវជម្រើស ១១ ល្អដាច់គេនៅប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក ហើយចម្លើយដ៏ភ្ញាក់ផ្អើលរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់គឺឆ្លើយទាំងមិនស្ទាក់ស្ទើរ ដោយគ្មានកូនក្រុមនៅ Tottenham សូម្បីតែម្នាក់។
ជម្រើស ១១ រូបដែលល្អបំផុតក្នុងការយល់ឃើញរបស់ Jose Mourinho មានដូចជា៖ Cech; Zanetti, Terry, Carvalho, Gallas; Makelele, Lampard, Ozil, Hazard; Ronaldo, Drogba។
រំឭកថាភាគច្រើនជាសមាជិកនៃកីឡាករធ្លាប់លេងឲ្យ Chelsea (ខ្លះក៏ធ្លាប់លេងឲ្យ Spurs បានប៉ុន្មានឆ្នាំ) ដែលមានដូចជា Cech, Terry, Carvalho, Makelele, Lampard, Hazard និង Drogba ជាដើម ខណៈ Ozil ជាកីឡាករលេងឲ្យ Arsenal រីឯ Ronaldo ធ្លាប់ប្រលូកនៅទឹកដី Old Trafford៕
ប្រភព៖ AF