លោក Arteta អ្នកចាត់ការក្រុម Arsenal បានរកឃើញថាឆ្លងមេរោគ Covid-19 ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគេ។
អ្នកចាត់ការវ័យក្មេងរូបនេះ បានបញ្ជាក់បច្ចុប្បន្នភាពរបស់ខ្លួនថា៖ “អរគុណសម្រាប់ការលើកទឹកចិត្តពីសំណាក់អ្នកគ្រប់គ្នា។ ពេលនេះ ខ្ញុំមានអារម្មណ៍ល្អប្រសើរហើយ។ យើងត្រូវឆ្លងកាត់វា ការពារមនុស្សដទៃទៀតជុំវិញខ្លួនយើង យើងនឹងឆ្លងកាត់វាទាំងអស់គ្នា។ PL ពិតជាធ្វើបានល្អណាស់សម្រាប់ការសម្រេចចិត្តផ្អាកការប្រកួតរហូតដល់ខែក្រោយ”។
រំលឹកថាមិនត្រឹមតែលោក Arteta ម្នាក់ទេដែលឆ្លងមេរោគ កីឡាករ Chelsea ម្នាក់ក៏បានឆ្លងមេរោគនេះដូចគ្នា។ ខណៈដែលកីឡាករនៅក្លឹបដទៃទៀតជាច្រើន កំពុងតាមដានសុខភាពដែរ ក្រោយពីមានអាការៈមិនស្រួលខ្លួន៕ប្រភព៖ Dailymail