Jack Grealish  ​មិន​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ​ទេ ​តែ​ចាប់​ចិត្ត​ក្រុម Man Utd ​

Jack Grealish ​កីឡាករ​ឆ្នើម​របស់​ក្រុម Aston Villa ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Manchester United ​​ជា​ជាង​ការ​ទៅ​លេង​នៅ​ក្លឹប​អេស្ប៉ាញ​។

Jack ​រដូវ​កាល​នេះ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ក្រោយ​ពី​រូបគេ​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​ខ្លាំង​ឱ្យ​ក្រុម Aston Villa ​។ ​កាល​ពី​ខែ​មករា​កន្លង​ទៅ ​មាន​ទាំង​ក្លឹប​នៅ​អេស្ប៉ាញ​និង​ក្នុង​លីគ​អង់គ្លេស ​ចង់​បាន​រូបគេ​និង​បាន​សួរ​នាំ ​ប៉ុន្តែ​សាមី​ខ្លួន​ចង់​ជួយ​ក្រុម Aston Villa ​ឱ្យ​ចប់​រដូវ​កាល​នេះ​សិន។ នៅ​រដូវ​ក្ដៅ​ខាង​មុខ ​រូបគេ​អាច​នឹង​សម្រេច​ចិត្ត​ទៅ​លើ​អនាគត​របស់​ខ្លួន ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង ​ដើម្បី​មាន​ការ​ប្រកួត​ប្រជែង​ថ្មី។

ថ្នាល​យុវជន​របស់​ក្រុម Aston ​នេះ ​ចាប់​អារម្មណ៍​លើ​ក្រុម Man Utd ​ជាង​គេ។ ដូច្នេះ​ប្រសិន​បើ​ក្លឹប​នេះ ​អាច​ផ្ដល់​តម្លៃ​សមរម្យ​បាន ​នោះ​រូបគេ​នឹង​ចាកចេញ​ទៅ​លេង​នៅ Old Trafford ​មិន​ខាន។ ​នា​រដូវ​កាល​នេះ Jack ​រក​បាន​៧​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៥​គ្រាប់​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT