ស្តេច​បាល់ទាត់​ផង តារា​បណ្តាញ​សង្គម​ផង Instagram របស់ CR7 ឡើង​ដល់​តួ​លេខ ២០០ លាន​ហើយ

Cristiano Ronaldo ដែល​ជា​កីឡាករ​បាល់ទាត់​ក្នុង​លោក​និង​ជា​បុគ្គល​លើ​ Instagram ដែល​មាន Follower ច្រើន​ជាង​គេ​បំផុត ពេល​នេះ​បាន​កើន​ឡើង​មក​ដល់​តួ​លេខ ២០០ លាន Follower ហើយ។

ជា​កំណត់ត្រា​ភ្ញាក់ផ្អើល​ថ្មី​មួយ​ញាំង​ឲ្យ CR7 កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង ត្បិត​អាយុ​របស់​លោក​ហាក់​រាង​ចំណាស់​បន្តិច​ក្តី។

នៅ​លើ Instagram តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លើ​អ្នក​ខ្លាំងៗ​ឯ​ទៀត​ដូច​ជា​តារា​ចម្រៀង​ស្រី Ariana Grande (១៧៣ លាន), Dwayne Johnson (១៧០ លាន) និង Selena Gomez (១៦៧ លាន) ស្រប​ពេល​គូ​ប្រជែង​លើ​ទីលាន Lionel Messi មាន ១៤១ លាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT