កីឡាករសញ្ជាតិថៃ Santirat Wiang-in អតីតកីឡាករលេងនៅក្លិប Buriram Unitedក្នុងលីគកំពូលថៃបានសម្រេចចិត្តចូលរួមជាមួយក្លិបគិរីវង់សុខសែនជ័យដែលលេងក្នុងលីគកំពូលកម្ពុជា។
កាសែតមួយបានបាននិយាយថាកីឡាករវ័យ៣០ឆ្នាំរូបនេះបានផ្ទេរមកលេងនៅកម្ពុជាក្រោមការដឹកនាំរបស់លោក Ekaphop Photisai, ដែលធ្លាប់ជាកីឡាករជម្រើសជាតិថៃនិងដឹកនាំក្លិបមួយចំនួននៅប្រទេសកំណើតរបស់ខ្លួនផងដែរនោះ ខណៈបច្ចុប្បន្នលោកកាន់តួនាទីជាគ្រូបង្គោលក្លិប។ កាសែតខាងលើបានបន្តទៀតថា Santirat បានមកហ្វឹកហាត់និងប្រកួតមិត្តភាពជាមួយ គិរីវង់ហើយគេរំបឹងថានឹងក្លាយជាកីឡាករថៃម្នាក់គត់ដែលលេងក្នុងលីគកំពូលកម្ពុជារដូវកាលនេះ។
Santirat Wiang-in មានតួនាទីជាខ្សែបម្រើធ្លាប់លេងក្នុងក្លិបធំៗនៅប្រទេសថៃច្រើនមកហើយដូចជា Nakhon Phanom FC, Sisaket FC ក្នុងលីគកំពូលថៃ, Buriram United, PTT Rayong, Sukhothai FC, Yasothon FC , Khon Kaen FC, Ayutthaya United ខណៈចុងក្រោយមកចូលរួមជាមួយកីរីង់នេះឯង៕