Messi ​បន្ទោស​សមាជិក​ក្រុម ​បង្កើត​កំហុស​ដូច​កូន​ក្មេង ទើប​ចាញ់ AT Madrid ​

​ក្រុម FC Barelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម AT Madrid ​៣-២ ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Super Cup ​បាត់​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម Barcelona ​នាំ​មុខ​ក្រុម AT Madrid ​បាន​ទៅ​ហើយ ប៉ុន្តែ​នៅ​១០​នាទី​ចុង​ក្រោយ ​បែរ​ជា​ភ្លាត់​២​គ្រាប់ ​ធ្វើ​ឱ្យ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​ទៅ​វិញ។ ​ការ​លេង​មិន​ល្អ​នៅ​១០​នាទី​ចុង​ក្រោយ​នេះ ​ធ្វើ​ឱ្យ Messi ​ដែល​ជា​ប្រធាន​ក្រុម​យល់​ឃើញ​ថា​កូន​ក្រុម​ហាក់​ដូចជា​ធ្វែសប្រហែស​ច្រើន​មែនទែន​នៅ​ចុង​ម៉ោង។ ​ការ​លេង​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​នេះ​ហើយ ​ទើប​បាន​ជា​លទ្ធផល​ចុង​ក្រោយ ​មិន​គាប់​ប្រសើរ​បែប​នេះ។

Messi ​បាន​បន្ដ​ទៀត​ថា​៖ “យើង​មិន​ផ្ដោត​លើ​ការ​ប្រកួត ​នៅ​ពេល​ដែល AT Madrid ​ជិត​អស់​ឱកាស​ទៅ​ហើយ។ ​នៅ​១០​នាទី​ចុង​ក្រោយ ​ក្រុម AT Madrid ​បាន​ប្ដូរ​ទម្រង់​លេង ​ហើយ​យើង​ក៏​បាន​មើល​ឃើញ ប៉ុន្តែ​យើង​មិន​ផ្ដោត​លើ​វា។ បរាជ័យ​នេះ​យើង​ឈឺ​ចាប់ ព្រោះ​វា​ជា​ពាន​រង្វាន់ យើង​ចង់​ឈ្នះ​វា​។ យើង​កំពុង​បង្ហាញ​ថា​យើង​មាន​របៀប​លេង​ខុស​ប្លែក​ពី​មុន ​បន្ទាប់​ពី​ចូល​ឆ្នាំ​២០២០​នេះ។ យើង​លេង​ល្អ ប៉ុន្តែ​លទ្ធផល​វិញ​យើង​មិន​ឈ្នះ​នោះ​ទេ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT