តាមរបាយការណ៍ពី L’Equipe បានចុះផ្សាយថាក្លឹប Rangers ដែលមានអ្នកចាត់ការលោក Steven Gerrard បានទាក់ទងទៅកាន់ខ្សែប្រយុទ្ធ Olivier Giroud របស់តោខៀវហើយ បន្ទាប់ពីលេចលឺដំណឹងថាកីឡាករបារាំងរូបនេះចង់ចាកចេញពីទ្រនំ Stamford Bridge។
Giroud ឈានដល់ពេលវេលាត្រូវចប់កុងត្រាជាមួយក្លឹបហើយ ដោយនៅទីផ្សារដោះដូរខែមករាខាងមុខ រូបគេនឹងធ្វើការចរចាជាមួយក្លឹបជុំវិញការបន្តកុងត្រាឬត្រូវចាកចេញទៅស្វែងរកទ្រនំថ្មីណាមួយ។
គួរបញ្ជាក់ថា Rangers ជាក្លឹបកំពុងឈរលេខ ២ ក្នុងតារាង Socttish Premiership ដែលមាន ៤៤ ពិន្ទុ ក្រោមក្រុមកំពូលតារាង Celtic ដែលមាន ៤៩ ពិន្ទុ ក្រោយឆ្លងកាត់ប្រកួតទី ១៨៕ ប្រភព៖ Goal