(VDO) Dybala កាប់​បាល់​ក៏​ល្អ Ronaldo ហក់​តែត​ក៏​ស្អាត រុញ Juventus ឡើង​កំពូល​តារាង

Paulo Dybala និង Cristiano Ronaldo បាន​សហការ​គ្នា​រក​គ្រាប់​បាល់​បាន​យ៉ាង​ល្អ​នៅ​ការ​ប្រកួត​ក្នុង​ទឹកដី Sampdoria កាល​ពី​យប់​មិញ។ ៣ ពិន្ទុ​ដ៏​មាន​ន័យ​នៅ​ជុំ​ទី ១៧ឋ បាន​រុញ​ឲ្យ Juventus ឡើង​ឈរ​កំពូល​តារាង​បណ្តោះ​អាសន្ន នាំ​មុខ Inter Milan ចំនួន​បី​ពិន្ទុ។

ក្រឡេក​ទៅ​មើល​ការ​ប្រកួត​កាល​ពី​យប់​មិញ​ម្ចាស់​ផ្ទះ​មាន​ឱកាស​គ្រប់គ្រង​បាល់​ត្រឹម ២៩ ភាគរយ​តែ​ប៉ុណ្ណោះ ខណៈ​ក្រុម​ភ្ញៀវ​គ្រប​ខ្លាំង​ដល់​ទៅ ៧១ ភាគរយ។ នៅ​នាទី ១៩ គ្រាប់​បាល់​បាន​កើត​ចេញ​ពី​ជើង Paulo Dybala ដែល​កាប់​ពាក់​កណ្តាល Volley ​ស៊ី​មុំ​ស្រួច​បញ្ចូល​ទី​នាំ​មុខ​បាន​យ៉ាង​ល្អ មុន​ពេល Ginaluca Caprari ស៊ុត​តាម​ស្មើ​នៅ​នាទី ៣៥។

អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​អំឡុង​នាទី ៤៥ Cristiano Ronaldo ​បាន​ហក់​តែត​បាល់​នៅ​កម្ពស់​ដ៏​ខ្ពស់​មួយ ដែល​លំបាក​នឹង​ធ្វើ​ឲ្យ​ខ្សែ​ការពារ​តាម​រាំងស្ទះ ហើយ CR7 ក៏​តែត​ចូល​ទី​បាន​យ៉ាង​ល្អ​និង​រក្សា​លទ្ធផល​ដល់​ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT