ជួរ​មុខ​ចាស់​អស់​ច្រើន​ហើយ Juve ​ដាក់​គោលដៅ​យក​យុវជន​រ៉ាដា​របស់ Man Utd មួយ​រូប

តាម​របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ក្លឹប Juventus កំពុង​នឹង​រៀបចំ​សំណើ​ដេញ​ថ្លៃ​នាំ​យក Erling Haalnad យុវជន​របស់​ក្លឹប Red Bull Salzburg មក​ចូលរួម​នៅ​ទឹកដី​អ៊ីតាលី។

កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ បាន​បំបែក​គ្រាប់​បាល់​ទី ២៨ របស់​ខ្លួន​រួច​មក​ហើយ​នៅ​ប្រកួត​ទី ២១ នា​រដូវ​កាល ២០១៩/២០។ ក្នុង​នោះ​ក៏​មាន ៨ គ្រាប់​ឈរ​នៅ​លេខ ២ ជា​តំណែង Top Scorer ប្រចាំ​លីគ UEFA Champions League គិត​ត្រឹម​ជុំ​ទី ៥ នេះ​ផង​ដែរ។

ទន្ទឹម​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​សំខាន់ៗ​របស់​ក្លឹប​ក៏​មាន​វ័យ​ចំណាស់ ដូច​ជា Ronaldo ៣៤ ឆ្នាំ, Higuain ៣១ ឆ្នាំ និង Mandzukic ៣៣ ឆ្នាំ ក៏​សមល្មម​នឹង​សេះ​បង្កង់​ចាប់​ចិត្ត​ចង់​យក Haaland ឲ្យ​បាន ត្បិត​អី Man Utd ដែល​ជា​ក្លឹប​យក្ស​នៅ​អង់គ្លេស​លេចលឺ​ថា​ចង់​បាន​រូប​គេ​ដែរ​ក៏​ដោយ។

តាម​តម្លៃ​ពលកម្ម​ផ្តល់​ក្លឹប​របស់​លោក Maurizio Sarri នឹង​ផ្តល់​ប្រាក់​ពលកម្ម​ប្រមាណ ៣ លាន​អឺរ៉ូ/រដូវ​កាល សម្រាប់​កីឡាករ​សញ្ជាតិ​ន័រវែស​រូប​នេះ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT