ទោះ​ទើប​បាន Ballon d’Or តែ Messi ​ថា​សម្លឹង​ឃើញ​ពាន​រង្វាន់ ២ នេះ​ថែម​ទៀត

ទន្ទឹម​នឹង​ការ​ទទួល​យក Ballon d’Or លើក​ទី ៦ សម្រាប់ Lionel Messi ​លោក​ក៏​បាន​ផ្តល់​បទសម្ភាសន៍​ដ៏​សំខាន់​មួយ ទាក់ទិន​នឹង​ពាន​រង្វាន់​រួម​ក្រុម​ពីរ​ផ្សេង​ទៀត​ដែល​មិន​ទាន់​អស់​ចិត្ត ហើយ​ចង់​បាន​នៅ​ពេល​ខាង​មុខ។

កីឡាករ Barcelona និយាយ​ថា៖ “ខ្ញុំ​តែងតែ​ប្រាប់​ហើយ​ដោយ​ខ្ញុំ​ចង់​ឈ្នះ​ពាន Champions League ឬ Copa America បន្ថែម​ទៀត​ ជា​ជាង​ពាន​រង្វាន់​បុគ្គល​បែប​នេះ”។

ជជែក​ដល់​អនាគត​និង​ការ​ចូល​និវត្តន៍ លោក​បន្ថែម៖ “ខ្ញុំ​សង្ឃឹម​ថា​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាច​បន្ត​ច្រើន​ឆ្នាំ​ថែម​ទៀត ដោយ​ពេល​ទើប​ ៣២ ឆ្នាំ​ឈាន​ចូល ៣៣ ហើយ​ការ​ពិត​ទៅ​វា​ពឹងផ្អែក​ទៅ​លើ​អារម្មណ៍​ដែល​ខ្ញុំ​មាន និង​រាងកាយ​របស់​ខ្ញុំ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT