Jose ​ហៅ​ក្មេង​រើស​បាល់​ថ្ងៃ​មុន ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​

លោក Jose Mourinho ​បាន​ហៅ​កុមារា ​Callum Hynes  ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ដើម្បី​ជា​ការ​អរគុណ​ចំពោះ​ការ​ជួយ​ឱ្យ​ក្រុម Spurs ​រក​បាន​គ្រាប់​បាល់​១​គ្រាប់​កាល​ពី​លេង​ទល់​ក្រុម​ Olympiacos​ ​នៅ UEFA Champions League ​។

ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ ​Hynes ​បាន​រើស​បាល់​ដែល​ចេញ​យ៉ាង​លឿន​ឱ្យ​ទៅ Aurier ​ដើម្បី​គប់​បាល់​លេង​បន្ដ​ទៀត។ ​ហើយ​ការ​បោះ​បាល់​ឱ្យ​លឿន​នេះ​ដែរ គឺ​វា​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ Harry Kane ​អាច​រក​បាន​១​គ្រាប់ ​ដែល​ជា​គ្រាប់​បាល់​តាម​ស្មើ ​មុន​ពេល​សមាជិក​ក្រុម​បន្ថែម​២​គ្រាប់​ទៀត​យក​ឈ្នះ​លើ​ក្រុម Olympiacos ​ក្នុង​លទ្ធផល ៤-២ ​តែ​ម្ដង។

រឿង​នេះ​ហើយ ​ទើប​លោក Jose ​សរសើរ​ទៅ​លើ​ក្មេង​ប្រុស​វ័យ​១៥​ឆ្នាំ​នេះ​ណាស់ ​ថា​ជា​ផ្នែក​មួយ​ជួយ​ដល់​ក្រុម Spurs ​ទទួល​បាន​ជ័យជម្នះ។ ​ដើម្បី​ជា​ការ​អរគុណ​នេះ ​លោក Jose ​បាន​អញ្ជើញ​យុវជន​ម្នាក់​នេះ ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ផង​ដែរ៕ប្រភព៖ Dailymail



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT