Gerrard ថា​ខ្លួន​អ្នក​គាំទ្រ​ងប់ងុល Messi តែ​ពាន Ballon d’Or ម្នាក់​នេះ​សក្តិសម​ជាង

អតីត​កីឡាករ​ហង្ស​ក្រហម​លោក Steven Gerrad ​បាន​ចង្អុល​ដល់​កីឡាករ​មួយ​រូប​ដែល​គិត​ថា​សក្តិសម​នឹង​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ដែល​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី ២ ធ្នូ​ខាង​មុខ​នេះ។

ក្នុង​ជម្រើស​រវាង Lionel Messi, Cristiano Ronaldo និង Virgil van Dijk គឺ Gerrad បាន​ជ្រើសរើស​យក​កីឡាករ​ហូឡង់ Van Dijk សម្រាប់​ពាន​បុគ្គល​ឆ្នាំ​នេះ។

លោក​បាន​ប្រាប់ Goal៖ “ពិត​ណាស់ ១០០ ភាគរយ​គឺ Van Dijk សក្តិសម​នឹង​ឈ្នះ Ballon d’Or ដោយ​ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​ Messi លំដាប់​ទី​មួយ​ដែរ ប៉ុន្តែ​បើ​យើង​និយាយ​ពី​ទម្រង់​លេង​មួយ​ឆ្នាំ​ពេញ​នេះ​គឺ​នរណា​ដែល​អ្នក​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប នោះ​មាន​ន័យ​ថា​សក្តិសម​ឈ្នះ Ballon d’Or ជាង”។

រំឭក​ថា Messi ជា​កីឡាករ​ឈ្នះ Top Scorer ប្រចាំ​តំបន់​អឺរ៉ុប ប៉ុន្តែ Barcelona មិន​បាន​ឈ្នះ UEFA Champions League នោះ​ឡើយ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT