Hazard ​៖​ខ្ញុំ​សប្បាយ​ចិត្ត​បើ Mbappe ​មក​លេង​នៅ Real Madrid ​

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​សរសើរ​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ Mbappe ​ហើយ​ពិត​ជា​សប្បាយ​ចិត្ត​ប្រសិន​បើ​កីឡាករ​បារាំង​នេះ ​បាន​មក​លេង​នៅ​ក្លឹប​Real Madrid ។

Hazard ​ខ្សែ​បម្រើ​ទើប​ទិញ​ចូល​របស់​ក្រុម Real Madrid ​នៅ​មិន​ទាន់​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​នៅ​ឡើយ​ទេ ​ឆ្លង​កាត់​ជាង​១០​ប្រកួត​មក​នេះ។ ​យ៉ាងណា​ក្ដី រូបគេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ថា​នឹង​អាច​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ​មិន​ខាន។ ​ដោយ​ឡែក​សម្រាប់​រឿង​ក្រុម Real Madrid ​ចង់​បាន Mbappe ​មក​លេង​ក្នុង​ក្រុម​បន្ថែម​ទៀត​នោះ ​Hazard ​ក៏​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ដែរ។

អតីត​កីឡាករ Chelsea ​បាន​និយាយ​ដូច្នេះ​ថា​៖ “នៅ​ពេល​បន្តិច​ទៀត​នេះ ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ ​ប្រសិន​បើ​គាត់​ប្រឹងប្រែង​បន្ដ​ទៀត ​គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​គាត់​ឡើយ។ ខ្ញុំ​សប្បាយ​ចិត្ត​ប្រសិន​បើ​ក្រុម​យើង​បាន​គាត់​មក​រួម​ជា​សមាជិក។ ការ​បាន​លេង​ជាមួយ​កីឡាករ​ដែល​ល្អ​ៗ​បំផុត វា​ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​គ្រប់​រូប”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT