Ngoc Hai ប្រធានក្រុមវៀតណាម លេចលឺត្រៀមទៅជួយក្លឹបធ្លាក់ទម្រង់លេងនៅលីគថៃ

ខ្សែ​ការពារ​និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​វៀតណាម​កីឡាករ Que Ngoc Hai ​បច្ចុប្បន្ន​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​ចចាមអារ៉ាម ​ជុំវិញ​ការ​ត្រៀម​ផ្លាស់​ទៅ​ចូលរួម​នៅ​លីគ​កំពូល​ថៃ (Thai League 1) ​នា​រដូវ​កាល​ក្រោយ។ 

បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​ក្រុម​ឲ្យ​ក្រុម​នាគ​មាស​វៀតណាម​ដល់​ទៅ ៤៨ លើក​រួច​មក​ហើយ ដោយ​លោក​រក​បាន ៣ គ្រាប់ ហើយ​ក៏​ចូលរួម​ចំណែក​បាន​មួយ​គ្រាប់​នា​ពេល​កន្លង​មក​ក្នុង​ការ​លេង​យក​ឈ្នះ​ឥណ្ឌូណេស៊ី ៣-១ នៅ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់ World Cup ២០២២ Qualifiers។

បើ​តាម​ប្រភព​ពី SMM Sport បាន​ឲ្យ​ដឹង​ថា​ទ្រនំ​បន្ទាប់​របស់ Ngoc Hai អាច​ជា​នៅ ក្លឹប Muangthong United ​ក្រោយ​ក្លឹប​មួយ​នេះ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​នា​ឆ្នាំ ២០១៩ ហើយ​កំពុង​រក​វិធីសាស្រ្ត​ស្រោចស្រង់​ត្រលប់​មក​វិញ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT