Lionel Messi បានបង្កើតការងឿងឆ្ងល់សម្រាប់អ្នកគាំទ្រក្លឹប Barcelona សារជាថ្មី ក្រោយពីផ្ទុះចេញនូវវីដេអូមួយដែលបង្ហាញពីភាពហាក់មិនទុកចិត្តរបស់ Messi ទៅលើ Griezmann សម្រាប់សាច់បាល់នៅក្នុងប្រអប់គ្រោះថ្នាក់នានាទី ៣៦។
ពេលនោះ Messi បានអូសបាល់មកក្បែរប្រអប់គ្រោះថ្នាក់របស់ Slavia Prague ហើយ រីឯ Antoine Griezmann ក៏ឈរដាច់ម្ខាងទៀត ដែលសក្តិសមនឹងមានឱកាសស៊ុតបានយ៉ាងល្អប្រសិនទទួលបានការបញ្ជូនបាល់ពី Messi ប៉ុន្តែសោកស្តាយកីឡាករអាហ្សង់ទីនបែរជាសម្រេចផ្តាច់ចោលដោយខ្លួនឯង ហើយបាល់បានត្រឹមប៉ះនឹងរបាទីតែប៉ុណ្ណោះ។
Does this prove that Messi hates Griezmann?
He did a great job creating the chance all by himself though. https://t.co/eW5ULdrZ2N
— J Velazquez (@juandirection59) November 5, 2019
ជុំវិញរឿងនេះក៏ផ្ទុះការងឿងឆ្ងល់និងរិះគន់ពីអ្នកគាំទ្រនៅលើបណ្តាញសង្គម Twitter ដែលមតិខ្លះថា Messi មិនសូវទុកចិត្តទៅលើ Griezmann ដែលជាមិត្តរួមក្រុមសោះ ហើយណាមួយយប់មិញក៏គ្មានវត្តមាន Luis Suarez ដែលជាមិត្តសំណព្វចិត្តបង្ហាញខ្លួនផងដែរ។