Haaland ​ទាត់​ចូល​យប់មិញ ​ជាប់​កំណត់ត្រា​ពិសេស​នៅ UCL ​

ខ្សែ​ប្រយុទ្ធ​ Erling Braut Haaland ​របស់​ក្រុម ​Salzburg ​បាន​បង្កើត​កំណត់ត្រា​ពិសេស​១​ហើយ ​ក្រោយ​ពី​ទាត់​ចូល​១​គ្រាប់​ទៀត​នៅ​យប់មិញ ​ជួយ​ក្រុម​ស្មើ Napoli ​១-១។

Haaland ​ជា​កីឡាករ​ដែល​ក្លឹប​រាប់​មិន​អស់​ទេ កំពុង​ចង់​បាន​ដើម្បី​ទៅ​ជួយ​ក្រុម ​ដោយសារ​តែ​សមត្ថភាព​របស់​គេ​កំពុង​លេចធ្លោ​ខ្លាំង​មែនទែន។ ជាក់​ស្ដែង​នៅ​យប់មិញ​លេង​ទល់​ក្រុម Napoli ​យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ រក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត​ហើយ​នៅ​នាទី​១១ ដោយ​បាល់​ប៉េណាល់​ទី។ ​តែ​គួរ​ឱ្យ​សោកស្ដាយ Lozano ​រក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​ក្រុម Napoli ​វិញ​បាន​នៅ​នាទី​៤៣។ ​ចប់​ការ​ប្រកួត ​ក្រុម​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ។

កូន​ប្រុស​របស់​អតីត​ខ្សែ​ការពារ​ឆ្នើម​ Alf-Inge Håland ​ខាង​លើ​នេះ ​រក​បាន​៧​គ្រាប់​ហើយ​ក្នុង​ការ​លេង​៤​ប្រកួត​ដំបូង​នៅ UEFA Champions League ​។ ដោយ​នេះ​ជា​កំណត់ត្រា​មួយ ​ដែល​គ្មាន​យុវជន​ណា​ម្នាក់​ធ្លាប់​ធ្វើ​បាន​នោះ​ទេ។ ​សម្រាប់​ការ​លេង​ឱ្យ​ Salzburg ​វិញ ​១២​ប្រកួត​កន្លង​មក រូបគេ​រក​បាន​១៣​គ្រាប់​បាត់​ទៅ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT