Man City ​ត្រៀម​គម្រោង​នាំ​យក​កីឡាករ​ជំនួស Sane ​ហើយ​

ក្រុម Manchester City ​កំពុង​ស្វែង​រក​កីឡាករ​ដើម្បី​មក​ជំនួស​តំណែង​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane ​ហើយ ​ក្រោយ​ពី​ក្លឹប Bayern Munich ​តាម​ប្រមាញ់​មិន​ឈប់​សោះ។

ក្រុម​របស់​លោក Pep ​មើល​ឃើញ Mikel Oyarzabal ​របស់​ក្រុម Real Sociedad ​ដែល​មាន​តម្លៃ​៦៧​លាន​ផោន។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​២៨​គ្រាប់​ក្នុង​ការ​លេង​២​រដូវ​កាល​មក​នេះ។ ការ​លេង​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្រុម Man City ​ទាក់ទង​ទិញ​យក ​ដើម្បី​មក​ជំនួស​តំណែង​របស់ Sane ​ប្រសិន​បើ​ក្លឹប​ពិត​ជា​ត្រូវ​លក់​គេ​ចេញ​មែន។

Sane ​ត្រូវ​បាន​ក្លឹប Bayern Munich ​ព្យាយាម​ទិញ​យក​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ​ប៉ុន្តែ​ដោយសារ​តែ Man City ​ទារ​ថ្លៃ​ពេក ទើប​មិន​អាច​ផ្ទេរ​ចេញ​បាន។ ​ដោយសារ​តែ​ក្រុម​យក្ស​អាល្លឺម៉ង់​មិន​ព្រម​បញ្ឈប់​ការ​ចង់​បាន​របស់​ពួកគេ ទើប Man City ​ត្រៀម​ជើង​ព្រួល​រក​កីឡាករ​ជំនួស​ឱ្យ​ហើយ ​មុន​ពេល​លក់​ចេញ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT