Ajax ​នៅ​តែ​ល្អ ​២​ប្រកួត​យក​បាន​៦​ពិន្ទុ​ពេញ ​ស៊ុត​ដៃ​គូ​៣​គ្រាប់​រហូត​

ក្រុម Ajax ​នា​រដូវ​កាល​ថ្មី​នេះ ​នៅ​តែ​បង្ហាញ​ភាព​លេចធ្លោ​ដដែល ដោយ​យប់មិញ​នេះ​បន្ដ​ឈ្នះ​ក្រុម Valencia ​ក្នុង​លទ្ធផល ៣-០ ​ទៀត​សម្រាប់​ប្រកួត​ទី​២ ពាន​រង្វាន់ UEFA Champions League ។

ក្រុម​ពោរពេញ​ដោយ​កីឡាករ​វ័យ​ក្មេង​របស់​ហុល្លង់​នេះ ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ម្ដង​មក​ហើយ​កាល​ពី​រដូវ​កាល​មុន ដោយ​ទម្លាក់​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន។ ​ដោយ​ឡែក​នា​រដូវ​កាល​នេះ ​បើ​ទោះ​ជា​លក់​កីឡាករ​មួយ​ចំនួន​ចេញ​ក្ដី ប៉ុន្តែ Ajax ​នៅ​តែ​លេង​ល្អ​ដដែល ​ដោយ​យប់មិញ​អាច​យក​ឈ្នះ​លើ​ក្រុម Valencia ​បាន ​៣-០ ​បាន​ទៀត។

ស្រប​ពេល​ប្រកួត​ទី​១​កន្លង​ទៅ ពួកគេ​ក៏​យក​ឈ្នះ​លើ​ក្រុម​ Lille ​បាន​ក្នុង​លទ្ធផល ៣-០ ​ផង​ដែរ។ ដូច្នេះ​ហើយ ​២​ប្រកួត​ដំបូង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះ គឺ​ក្រុម Ajax ​រក​បាន​៦​ពិន្ទុ​ពេញ ​ហើយ​គ្មាន​ធ្លាយ​គ្រាប់​បាល់​១​គ្រាប់​នោះ​ទេ។ ប្រកួត​បន្ទាប់​របស់​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម Chelsea ​បន្ដ​ទៀត៕ប្រភព៖ Dailymail


https://twitter.com/btsportfootball/status/1179477830389960704

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT