Messi ​ថៃ ថា​ក្រុម​ខ្លួន​ត្រៀម​រួច​រាល់​សម្រាប់​សងសឹក​វៀតណាម​

Chanathip Songkrasin ​ហៅ​ក្រៅ​ថា Messi J ​ថៃ ​បាន​បញ្ជាក់​ថា​ក្រុម​ខ្លួន​បច្ចុប្បន្ន​ត្រៀម​ខ្លួន​រួច​ថា​ស្រេច​ដើម្បី​សងសឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម​វិញ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ​នឹង​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​ក្នុង​ពូល G។ ​ក្រុម​ទាំង​ពីរ​នេះ ទើប​តែ​ប៉ះ​គ្នា​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ទេ ​ក្នុង​ពាន​រង្វាន់ King’s Cup ​ដោយ​គ្រា​នោះ​ក្រុម​ម្ចាស់​ផ្ទះ​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ​​១-០។ តែ​ការ​ប្រកួត​នៅ​គ្រា​នោះ ​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​មាន​សមាសភាព​កីឡាករ​ពេញ​ឡើយ ដោយ Chanathip Songkrasin ​ក៏​មិន​បាន​ចូល​ជួយ​ក្រុម​ផង​ដែរ​។

ការ​ប៉ះ​គ្នា​ជា​ថ្មី​នៅ​វគ្គ​ជម្រុះ World Cup ​នេះ Messi J ​ថៃ​បាន​លើក​ឡើង​ថា​ក្រុម​ជម្រើស​ជាតិ​ថៃ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ។ ក្រុម​ទាំង​មូល​ចង់​បាន​លទ្ធផល​ល្អ​សម្រាប់​ជួន​អ្នក​គាំទ្រ ​ជា​ពិសេស​ដើម្បី​សងសឹក​ក្រុម​វៀតណាម​វិញ ដែល​ទើប​ឈ្នះ​ខ្លួន​កន្លង​ទៅ៕ប្រភព៖ BANGKOKPOST

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT