Griezmann ​ដូច​ចូល​មក​ប្រហារ​កំណត់ត្រា​របស់ Messi និង Suarez នៅ Barcelona

Barcelona ​បាន​យក​ឈ្នះ​លើ​ Real Betis នៅ​លទ្ធផល ៥-៣ នា​ជុំ​ទី ២ នៃ​ក្របខ័ណ្ឌ LaLiga។ ជ័យជម្នះ​ដ៏​ធំធេង​នេះ បាន​កើត​ឡើង​ត្បិត​អី​គ្មាន​វត្តមាន​តារា​ឆ្នើម​ទាំង​ពីរ​រូប​បង្ហាញ​ខ្លួន​ក៏​ដោយ។

ទាំង​នៅ​ជម្រើស​ ១១ នាក់​ដំបូង​និង​កីឡាករ​បម្រុង ក្រុម​អ្នក​មាន​បុណ្យ​ពុំ​បាន​ប្រើប្រាស់ Suarez និង Messi ឲ្យ​តតាំង​ Betis នោះ​ឡើយ ប៉ុន្តែ​ឱកាស​វាយ​សម្រុក​និង​គ្រាប់​បាល់​បាន​បន្ត​នៅ​តែ​កើត​មាន​ជា​រឿយៗ។

វា​ជា​កំណត់ត្រា​លើក​ដំបូង​បង្អស់​មួយ ពោល​គឺ​ត្បិត​គ្មាន​វត្តមាន Mess&Suarez ក៏ Barcelona អាច​យក​ឈ្នះ ព្រោះ​កាល​ពី​បី​ប្រកួត​កន្លង​មក​ពេល​គ្មាន​អ្នក​ទាំង​ពីរ​ក្លឹប​បាន​ត្រឹម​ស្មើ​និង​ចាញ់​តែ​ប៉ុណ្ណោះ។ នេះ​ឬ​ជា​ឥទ្ធិពល​នៃ​ការ​មក​ដល់​របស់ Antoine Griezmann? ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT