នៅថ្ងៃទី ២៥ កក្កដាកន្លងទៅនេះ FIFA ទើបតែបញ្ចេញនូវទិន្នន័យចំណាត់ថ្នាក់ថ្មី ដែលក្រុមបាល់ទាត់ជាច្រើនបានមានការប្រែប្រួល ខណៈខ្លះទៀតក៏នៅនឹងថ្កល់ដូចជាសិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម នេះបើយើងរាប់តែប្រទេសដែលស្ថិតនៅតំបន់អាស៊ី។
ចំណែកឯក្រុមគោព្រៃកម្ពុជាបានធ្លាក់មួយលេខ មកឈរនៅចំណាត់ថ្នាក់ទី ១៧០ ខណៈចំណាត់ថ្នាក់ចាស់ឈរនៅលេខ ១៦៩ (ពិន្ទុ ៩៨៨)។ នោះក៏ដោយសារក្រុមបាល់ទាត់ Papua New Guinea បានកើនឡើងលំដាប់ពិន្ទុពី ៩៨៤ មក ៩៩១ ដែលរុញឲ្យពួកគេឡើងដល់ទៅ ៣ លេខឯណោះ។
ម៉ាឡេស៊ីឈរលេខ ១៥៩, សិង្ហបុរី លេខ ១៦២ និងឥណ្ឌូណេស៊ីលេខ ១៦០ ដោយប្រទេសទាំងបីរក្សាចំណាត់ថ្នាក់នឹងថ្កល់ រីឯប្រទេសថៃឡើងមកលេខ ១១៥ និងវៀតណាមធ្លាក់មួយលេខនៅចំណាត់ថ្នាក់ទី ៩៧។
ទៅមើលចំណាត់ថ្នាក់កំពូលគឺបែលហ្សិកឈរលេខ ១ ខណៈប្រេស៊ីលទើបឈ្នះ Copa America ឡើងមួយលេខមកឈរលេខ ២ និងបារាំងឈរលេខ ៣ រីឯអ៊ុយរុយហ្គាយឡើងបីលេខមកបិទចំណាត់ថ្នាក់ Top 5។ ប្រភព៖ FIFA