ការ​តតាំង​មេឃ​ខៀវ​នៅ Community Shield ហង្ស​ក្រហម​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់

ស្រប​ពេល​ដែល Man City ​បាន​ឈ្នះ​ពាន​រង្វាន់ FA Cup និង Premier League ព្រម​គ្នា​កាល​ពី​រដូវ​កាល​ចាស់ បែប​នេះ​កៅអី​សម្រាប់​ក្រុម​តតាំង​ពាន​រង្វាន់ Community Shield ក៏​ត្រូវ​រុញ​ឲ្យ​ទៅ​ក្រុម​ឈ្នះ​ជើង​ឯក​រង PL នោះ​គឺ​ហង្ស​ក្រហម Liverpool។

ក្រុម​ទាំង​ពីរ​ត្រូវ​តតាំង​គ្នា​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ ពោល​គឺ​ថ្ងៃ​ទី ៤ សីហា នៅ​ឯ​កីឡដ្ឋាន Wembley Stadium។ មុន​ឈាន​ដល់​ការ​ប្រកួត​អ្នកចាត់ការ​លោក Jurgen Klopp ក៏​បាន​និយាយ​មិន​លាក់​បាំង​ថា​តារា​ឆ្នើម Sadio Mane គឺ​ពុំ​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នោះ​ឡើយ។

Klopp បាន​និយាយ​មុន​នេះ​ថា៖ “តាម​ពិត​ទៅ​ពួក​គេ​បាន​នឹង​កំពុង​សាទរ​នៅ​ឯ​ប្រទេស​សេណេហ្គាល់ ហើយ​ខ្ញុំ​ក៏​រីករាយ ព្រោះ​នេះ​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជ័យជម្នះ ត្បិត​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ ក៏​វា​ល្អ​ណាស់​ដែរ”។

លោក​បន្ត៖ “Mane គេ​កំពុង​សម្រាក​លំហែកាយ តែ​ក៏​មិន​យូរ​ពេក​ដែរ ដោយ​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ៥ សីហា ក្រោយ​ការ​ប្រកួត​រវាង​ Man City ពោល​គឺ​មាន​រយៈ​ពេល ២ សប្តាហ៍”។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT