អាហ្សង់ទីន​ដក​ខ្លួន ​កូឡុំប៊ី ​នឹង​ធ្វើ​ម្ចាស់​ផ្ទះ Copa America ​ម្នាក់​ឯង​

ប្រទេស​កូឡុំប៊ី ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ Copa America ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ​ដោយសារ​តែ​អាហ្សង់ទីន​បាន​ដក​ខ្លួន​ក្នុង​នាម​ជា​សហ​ម្ចាស់​ផ្ទះ​ហើយ​នោះ។

ដំបូង​ឡើយ​តាម​ការ​ប្រកាស​គឺ Copa America ​ឆ្នាំ​២០២០ ​នឹង​ធ្វើ​ឡើង​នៅ​២ប្រទេស​គឺ​កូឡុំប៊ី ​និង​អាហ្សង់ទីន។ ​តែ​ម្សិលមិញ​នេះ ​លោក ​Ivan Duque ​ប្រធានាធិបតី​កូឡុំប៊ី ​បាន​ជូន​ដំណឹង​ដល់​ប្រជាជន​របស់​ខ្លួន​ថា ​កូឡុំប៊ី​នឹង​មាន​ឱកាស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​តែ​ឯង​តែ​ម្ដង ​ហើយ​លោក​ក៏​អរគុណ​ដល់​អាហ្សង់ទីន​ដែល​បាន​ផ្ដល់​ឱកាស​នេះ​ដែរ។

សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​២០២០​នេះ ​នឹង​មាន​ការ​កែប្រែ​រូបមន្ដ​ខ្លះ។ ​ដោយ​ក្នុង​នោះ ​ក្រុម​ទាំង​១០​នៅ​ក្នុង​តំបន់ ​បូក​ជាមួយ​ក្រុម​២​ទៀត​ដែល​ត្រូវ​អញ្ជើញ ​កាតា ​និង​អូស្ត្រាលី ​សរុប​១២​ក្រុម ​បែង​ចែក​ជា​២​ពូល ​មួយ​ពូល​៦​ក្រុម។ ប្រកួត​គ្នា ​យក​៤​ក្រុម​តាម​ពូល ដើម្បី​ឡើង​ទៅ​លេង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕ប្រភព៖ Thestar

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT