ប្រេស៊ីល ស៊ី​ក្រុម​ប៉េរូ ​៥-០ ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ Copa Amierca​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​កក់​កៅ​អី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ប៉េរូ​ក្នុង​លទ្ធផល ​៥-០ ​នៅ​ព្រឹកមិញ​នេះ។​ក្រុម​ប៉េរូ ​ហាក់​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ប្រេស៊ីល​ឡើយ ​ជាក់​ស្ដែង​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​វាយ​សម្រុក​និង​ស្វែង​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់​រហូត​មាន​ដល់​៥​គ្រាប់​ឯ​ណោះ។ ​៥​គ្រាប់​នោះ​កើត​ឡើង​ដោយ Casemiro , Firmino , Everton , Dani Alves ​និង Willian ។ តាម​លទ្ធផល​នេះ ​ធ្វើ​ឱ្យ​ក្រុម​ប្រេស៊ីល​ឈរ​លេខ​១​ក្នុង​តារាង ​ឆ្លង​កាត់​៣​ប្រកួត ​មាន​៧​ពិន្ទុ ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ។

គេ​សង្កេត​ឃើញ​ថា​ក្រុម​ប្រេស៊ីល ​ដែល​អវត្តមាន​កីឡាករ Neymar ​តែងតែ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ច្រើន ​សឹង​តែ​ជាង​ពេល​មាន​ខ្សែ​ប្រយុទ្ធ​ក្រុម PSG ​ទៅ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT