ចាញ់​យប់មិញ ​ធ្វើ​ឱ្យ​អេហ្ស៊ីប ត្រូវ​តែ​ដាក់ Salah ​លេង​នៅ​ប្រកួត​ប៉ះ​រុស្ស៊ី

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេហ្ស៊ីប​បាន​បរាជ័យ ០-១ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ខ្លាំង​អ៊ុយរុយហ្គាយ ​នា​ការ​ប្រកួត​បើក​ឆាក​យប់មិញ​នេះ។

បរាជ័យ​នោះ​ដែរ ​គេ​ឃើញ​ថា​អេហ្ស៊ីប​មិន​បាន​ដាក់​ឱ្យ​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ខ្លួន Salah ​ចូល​លេង​នោះ​ទេ ​ត្បិត​អី​រូបគេ​ត្រូវ​អង្គុយ​កៅអី​បម្រុង​សិន ​រង់ចាំ​ឱ្យ​ជា​សះស្បើយ​១០០​%។ លោក Hector Cuper ​គ្រូ​បង្វឹក​ក្រុម​អេហ្ស៊ីប​បាន​បញ្ជាក់​ថា Salah ​ត្រូវ​តែ​ចូល​លេង​ជាមួយ​ក្រុម​រុស្ស៊ី​នា​ប្រកួត​ទី​២។ ​នេះ​ជា​ការ​ប្រកួត​សំខាន់​មួយ ដូច្នេះ​ក្រុម​ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន ទើប​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ។

អេហ្ស៊ីប​អាច​នឹង​ធ្វើ​ការ​ធ្ងន់​ជាមួយ​ក្រុម​រុស្ស៊ី ​ត្បិត​អី​រុស្ស៊ី​ទើប​តែ​បាន​៣​ពិន្ទុ​ពី​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ​ក្រោយ​ពី​យក​ឈ្នះ​ក្នុង​លទ្ធផល​មិន​នឹក​ស្មាន​ដល់ ៥-០។ ប្រសិន​បើ​អេហ្ស៊ីប​បរាជ័យ​នៅ​ប្រកួត​ទី​២​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ទៀត ​នោះ​ពួកគេ​នឹង​បាត់​បង់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT