នៅព្រឹត្តិការណ៍ League Managers Association កាលពីល្ងាចថ្ងៃអង្គារ លោក Pep Guardiola ត្រូវបានចុចឈ្មោះជាអ្នកចាត់ការល្អបំផុតប្រចាំរដូវកាល ២០១៨/១៩ នៅ Premier League ដែលលោកបានទទួលពាននេះពីរឆ្នាំជាប់គ្នា ជាមួយនឹងពាន PL នៅក្លឹប Manchester City។
ក្រុមរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានលើកពាននៅប្រកួតបញ្ចប់នៅលទ្ធផល ៤-១ ទៅលើក្លឹប Brighton ដែលយកបាន ៩៨ ពិន្ទុ ជាលំដាប់ពិន្ទុខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្របខ័ណ្ឌអង់គ្លេស។
តាមរយៈសារមួយចំនួន ក្រោយឈ្នះពានបុគ្គលនេះ លោក Pep និយាយ៖ “វាជាកិត្តិយសសម្រាប់ខ្ញុំដែលទទួលបានពានរង្វាន់នេះ ដោយខ្ញុំចង់ចែករំលែកជាមួយកីឡាកររបស់ខ្ញុំ ព្រោះយើងបានតតាំងរាល់គ្រប់បណ្តាអ្នកចាត់ការទាំងអស់នៅ Premier League ជាពិសេសលោក Jurgen Klopp ដែលយើងតស៊ូរហូតមកដល់ទីបញ្ចប់”។ ប្រភព: AllFootball