លោក Solskjaer ថា Lionel Messi ជាកីឡាករល្អបំផុតលើលោកនេះ ប៉ុន្តែរូបគេក៏នៅតែមានចំណុចមួយចំនួនអាចធ្វើឱ្យដៃគូទប់ជាប់បានដដែល។
បិសាចក្រហម Man Utd នឹងប៉ះក្រុម FC Barcelona នៅម៉ោង២រំលងអាធ្រាត្រនេះ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតនេះដែរ អ្នកគាំទ្រមើលឃើញថាក្រុមអ្នកមានបុណ្យហាក់មានប្រៀបជាងក្រុមម្ចាស់ផ្ទះច្រើន ជាពិសេសតួអង្គពិសេស Messi តែម្ដង ដែលនឹងធ្វើឱ្យក្រុម Man Utd ពិបាកការពារសំណាញ់ទី។
ផ្ទុយពីមតិនេះ លោក Solskjaer អ្នកចាត់ការក្រុម Man Utd បានលើកឡើងថា៖ “Messi ជាកីឡាករល្អ គាត់នឹងចារឈ្មោះក្នុងប្រវត្តិសាស្ត្របាល់ទាត់។ វត្តមានរបស់គាត់ នឹងបង្កផលលំបាកដល់ក្រុម Man Utd ប៉ុន្តែមិនមែនមិនអាចទប់គាត់ជាប់នោះទេ។ នេះជាការប្រកួត ដែលមិនមែនក្រុមទាំងមូលតតាំងតែ Messi ទេ យើងក៏ត្រូវគិតលើកីឡាករល្អៗដទៃទៀតដែរ”។
ដោយឡែកសម្រាប់ក្រុម Barcelona វិញ សម្រាប់ប្រកួតនេះ ពួកគេចង់ធ្វើឱ្យបានល្អបំផុត។ គ្រាប់ក្រៅដីគឺជារឿងសំខាន់សម្រាប់លោក Valverde ដែលជាអ្នកចាត់ការក្រុមបានដាក់គោលដៅស្វែងរកឱ្យបាននារាត្រីនេះ៕ប្រភព៖ MARCA
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET