សកម្មភាពនៃការប្រកួតទាំងបីប្រចាំថ្ងៃសៅរ៍ ក្នុងសប្តាហ៍ទី ៩ របស់លីគកំពូលកម្ពុជា បញ្ចប់ទៅដោយ បឹងកេត អាចយកឈ្នះភ្នំពេញក្រោន ក្រៅទឹកដី ៣-២ និង វិសាខា បន្តឈ្នះក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ៣-២ គ្រាដែលជំនួបប្រចាំខេត្តសៀមរាប សូលទីឡូអង្គរ ០-០ អង្គរថាយហ្គឺរ ។
Maycon ស៊ុតបានពីរគ្រាប់ឲ្យបឹងកេត សរុប ៩គ្រាប់ ឈរកំពូលតារាងកីឡាករស៊ុតចូលទីច្រើនជាងគេ ខណៈដែល មួយគ្រាប់ចុងក្រោយរបស់ ខ្សែការពារ ហុង ផេង ជួយឲ្យក្រុមការពារជើងឯកមួយនេះ យកឈ្នះភ្នំពេញក្រោន ៣-២ រក្សាដំណើរមិនបរាជ័យក្នុង ៩ប្រកួតនៃរដូវកាលនេះ និង ១៩ប្រកួត ចាប់តាំងពីរដូវកាល ២០១៧មក ។
កំណត់ត្រារបស់បឹងកេត រាប់តាំងពីរដូវកាល ២០១៧៖
- សប្តាហ៍ទី ១៣ ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២
– សប្តាហ៍ទី ១៤ ស្មើ ណាហ្គាវើល ១-១
– សប្តាហ៍ទី ១៥ ឈ្នះ វេស្ទើនភ្នំពេញ ៤-០
– សប្តាហ៍ទី ១៦ ឈ្នះ ក្រសួងការពារជាតិ ៣-១
– សប្តាហ៍ទី ១៧ ឈ្នះ ព្រះខ័នរាជស្វាយរផង ២-០
– សប្តាហ៍ទី ១៨ ឈ្នះ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ៥-០
– សប្តាហ៍ទី ១៩ ឈ្នះ គិរីវង់សុខសែនជ័យ ៤-០
– សប្តាហ៍ទី ២០ ឈ្នះ អគ្គិសនីកម្ពុជា ៤-១
– សប្តាហ៍ទី ២១ ឈ្នះ ខេមបូឌានថាយហ្គឺរ (បច្ចុប្បន្នអង្គរថាយហ្គឺរ) ៣-១
– សប្តាហ៍ទី ២២ ឈ្នះ អាស៊ីអឺរ៉ុប ៤-៣
+រដូវកាល ២០១៨៖
– សប្តាហ៍ទី ១ ឈ្នះ អាស៊ីអឺរ៉ុប ៤-៣
- សប្តាហ៍ទី ២ ឈ្នះ វេស្ទើនភ្នំពេញ ៣-១
- សប្តាហ៍ទី ៣ ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៥-១
- សប្តាហ៍ទី ៤ ស្មើ សូលទីឡូអង្គរ ១-១
- សប្តាហ៍ទី ៥ ឈ្នះ ក្រសួងការពារជាតិ ២-០
- សប្តាហ៍ទី ៦ ឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-១
- សប្តាហ៍ទី ៧ ស្មើ អគ្គិសនីកម្ពុជា ១-១
- សប្តាហ៍ទី ៨ ឈ្នះ អង្គរថាយហ្គឺរ ៤-០
- សប្តាហ៍ទី ៩ ឈ្នះ ភ្នំពេញក្រោន ៣-២
លទ្ធផល៩ប្រកួតដើមរដូវកាលនេះមានន័យថា បឹងកេតបន្តឈរកំពូលតារាង ដោយមាន ២៣ពិន្ទុ លើណាហ្គាវើល ៤ពិន្ទុ ៕
ថ្ងៃនេះក៏មានការប្រកួត ៣គូផ្សេងទៀតផងដែរ ដូចកាលវិភាគបង្ហាញជូនខាងក្រោម៖