Icardi ត្រូវរ៉ូវជាមួយ Inter Milan វិញ ក្រោយដើរចេញមិនប្រកួតជាង១ខែ

ជម្លោះ​រវាង​កីឡាករ Mauro Icardi ​និង​ក្លឹប Inter Milan ​បាន​បញ្ចប់​ហើយ ​ដោយ​សាមី​ខ្លូន​នឹង​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​នៅ​ថ្ងៃ​នេះ ដើម្បី​ត្រៀម​ចូល​លេង​ឡើង​វិញ។

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ​មិន​ចូល​លេង​ឱ្យ​ក្រុម Inter Milan ​ជាង​១​ខែ​មក​ហើយ ​ដោយសារ​តែ​មាន​បញ្ហា​លើ​កុងត្រា​របស់​ខ្លួន ​ដែល​រូបគេ​ទាមទារ​ច្រើន​ពេក​ពី​ក្រុម។ ខណៈ​ដែល​កា​ទាមទារ​នោះ គឺ​ធ្វើ​ឡើង​ដោយ​សង្សារ​របស់ Icardi ​ផ្ទាល់ ដែល​ដើរ​តួ​ជា​ភ្នាក់ងារ ​ចរចា​ជាមួយ​ក្រុម។ យ៉ាងណាមិញ ​ក្រោយ​ពី​ការ​មិន​ចូល​ច្រើន​ប្រកួត​មក​នោះ ​ពេល​នេះ ​រូបគេ​និង​ក្រុម Inter Milan ​បាន​រក​ដំណោះ​ស្រាយ​ចេញ​ហើយ ​និង​កីឡាករ​ផ្ទាល់​ក៏​នឹង​ចូល​ហាត់​វិញ​ដែរ។

ខ្សែ​ប្រយុទ្ធ​​ខាង​លើ​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​អ៊ីតាលី​កាល​ពី​រដូវ​កាល​មុន ស្រប​ពេល​រដូវ​កាល​នេះ​វិញ ​មុន​ពេល​ឈ្លោះ​គ្នា​ជាមួយ​ក្លឹប ​រូបគេ​រក​បាន​៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២០​ប្រកួត​។ Icardi ​អាច​នឹង​ចូល​លេង​បាន​វិញ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Lazio ​នៅ​ថ្ងៃ​ទី​៣១​ខែ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT